ខ្ញុំចេញពីផ្លូវចាស់ ដូរមកដើរផ្លូវថ្មី ពេលដែរដើរបានយូរទើបដឹងថាផ្លាស់ប្ដូរ
Everything Change សូម្បីតែមនុស្សរាប់អានយូរឆ្នាំក៏នៅតែផ្លាស់ប្ដូរ
ឈាមសងដោយឈាម ឈ្មោះសងដោយឈ្មោះ ខ្ញុំជាអ្នកណា? Now I let you know
ក្ដារមួយនេះទុកអោយខ្ញុំអ្នកអុក ចង់រស់បានសុខព្រោះតែនាមនៃត្រកូល
ខ្ញុំប្រឹងចម្រាញ់ពួកអ្នកស្អប់ចេញយកតែប្រេង
ទំព័រន័យជីវិតធ្វើអោយខ្ញុំកាន់មិនលែង
ចេះគិតគូរចេះខ្វល់ចេះខ្វាយ ខ្លាចជីវិតមួយនេះគេបង្វក់អោយវង្វេង
ព្រោះតែក្រពះទើបខ្ញុំប្រឹងតាំងពីក្មេង
ចង់ជោគជ័យលើតន្ត្រីនិងសម្លេង
ឆ្លងកាត់ព្យុះភ្លៀងអត់ឃ្លានwith pain
ខំប្រឹងឈរដើរលើវាលដ៏ធំធេង
រឿងទីមួយដែរខ្ញុំត្រូវរៀបរាប់
រឿងទីពីរដែរខ្ញុំត្រូវរាយរាប់
បញ្ហាច្រើនពេកលែងចង់ដេក ទោះបិទភ្នែកតែប្រឹងស្ដាប់
វែកញែករឿងរាវដែរវាជាប់ក្នុងខួរ ខ្ញុំខំប្រឹងស្រាយព្រោះតែណែនតាន់តាប់
ទឹកមាត់សាប ដូចជាខ្វះជាតិប្រៃ រស់នៅរាល់ថ្ងៃ ហាមគេក៏មិនស្ដាប់
ធ្លាប់ជាក្មេងប្រុសដែរតែងតែសប្បាយ តែឥឡូវមកនើយនាយជាមួយនឹងរឿងជីវិត
ខំជីកកាយលើកំណប់ធ្លាប់កប់ ផ្អែម ប្រៃ ជូ ជត់ ខួរក្រញាញ់ឡើងស្អិត
មិត្តក៏លែងមាន មានតែលែងខ្វល់ ទោះបីខ្ញុំឆ្ងល់ក៏មិនអាចនឹងគិត
ក្បត់គ្នាទៅមកគ្មានស្រណោះថ្ងៃរាប់ លែងចេះទ្រផ្គាប់សូម្បីតែមិត្តជិតស្និត Ohh
I pray to lord សូមព្រះ លោកជួយបង្ហាញផ្លូវ
សង្ឃឹមថាថ្ងៃមួយ ខ្ញុំអាចឃើញផ្លូវដែរខ្ញុំនេះចង់ទៅ
Too much jealousy មិត្តក្លាយជាសត្រូវ
សើចរួមគ្នាវាក៏ប្រែលែងសម មិត្តធ្លាប់រាប់អានមើលមុខក៏លែងត្រូវ
How do you feel when your life without me?
ម៉េចហើយជីវិតអ្នកនៅពេលនេះ?
នៅងើបយឺត stuck in this life
អ្នកឯងងើបមកមិនរួច I said rest in peace
នៅអត់គំនិត នៅតែគិតដូចដើម សម្ដីអ្នកពេលនិយាយដូចសនកកើតគីស
ឈ្នះខ្ញុំមួយមិនប្រាកដខ្ញុំចាញ់ ចង់ផ្ចាញ់លើខ្ញុំមិនកើតទេ Homie
នេះជារឿងទីពីរដែរខ្ញុំត្រូវស្រាយអោយវាលម្អិត
រស់នៅរាល់ថ្ងៃអ្នកខ្លះមិនស្គាល់មិនដឹងការពិត
គេបោកប្រើដូចជាសត្វធាតុ គេយកប្រៀបធៀបដោយមិនប្រើខួរគិត
យើងក្រីក្រដើរតួរមនុស្សភ្លើ ហើយមានអ្នកឈរពេលមើលគ្មានសេចក្ដីអាណិត
ពេលនិយាយច្រើន គេប្រាប់អោយខ្ញុំបិទមាត់
បិតមាត់រហូតដល់ថ្ងៃងាប់
អាងខ្លួនធំចង់សង្កត់ខ្ញុំតូច លុយតិចគ្មានសិទ្ធបម្រាមត្រូវបានឃាត់
ពីរឆ្នាំកន្លងផុតទៅ លុយចូលពេលដែរខ្ញុំហាមាត់
កុំមកចូលដីដែរខ្ញុំដាក់ដែកព័ទ្ធ
បញ្ចូនសពពួកអាហ្វេកអោយទៅនៅក្នុងវត្ត
ពីរឆ្នាំខ្ញុំចាំឥឡូវដល់ពេលដែរសងសឹកហើយ
អ្វីដែរអ្នកធ្វើដាក់គ្រួសារខ្ញុំ ឥឡូវខ្ញុំមកជម្រះគុំនំមួយនេះហើយ
ចង់ផ្ដែផ្ដាំអីក៏និយាយមកព្រោះនេះជាបណ្ដាំរបស់អ្នកចុងក្រោយ
ខ្ញុំអស់ចិត្តត្រូវប្រណីមេត្តា កុំអង្វរអោនក្បាលមិនទទួលទៀតឡើយ
Grahh
Bow Bow Bow
Gang Gang Gang
EveryoppsShot
Like
នេះជាមេរៀនដែរយើងត្រូវរៀន
ហើយវាជាលំហាត់ដែរយើងត្រូវធ្វើនិងដោះស្រាយរួមគ្នាក្នុងជីវិតមួយនេះ
កុំខ្លាចការជិះជាន់ កុំខ្លាចគេមើលងាយ
Remember this I'm here for you